លំដាប់លំដោយនៃការអនុវត្តការប្រឡងហ៊ីរ៉ាហ្កាណា/កាតាកាណាAOTS

1. ខ្លឹមសារសង្ខេប

ការប្រឡងនេះមានគោលដៅជម្រុញការសិក្សាភាសាជប៉ុននៅមុនពេលទៅប្រទេសជប៉ុន
ក៏ដូចជាស្វែងយល់អំពីសមត្ថភាពភាសាជប៉ុនបច្ចុប្បន្នរបស់អ្នក
ដើម្បីអាចអនុវត្តវគ្គបណ្ដុះបណ្ដាលភាសាជប៉ុននៅក្រោយពេលទៅដល់ប្រទេសជប៉ុនបានយ៉ាងមានប្រសិទ្ធភាព
 
។ សូមអ្នកហាត់ការដែលនឹងចូលរួមនៅក្នុងJ6WនិងJ13Wធ្វើការអនុវត្តទាំងអស់គ្នា។

2. អ្នកដែលត្រូវប្រឡង

អ្នកហាត់ការដែលនឹងចូលរួមនៅក្នុងJ6WនិងJ13Wទាំងអស់

3. រយៈពេលដែលត្រូវការ

15នាទី

4. ការត្រៀម

 1. សូមអ្នកបោះពុម្ពចេញនូវក្រដាសចម្លើយ(PDF) 

2.  សូមអ្នកសរសេរចូលនូវ លេខសម្គាល់អ្នកហាត់ការ ប្រទេស និង ឈ្មោះ ស្ថាប័នស្ថិតនៅ

3.  អ្នកនឹងទទួលការប្រឡងដោយស្ដាប់សម្លេងក្នុងទម្រង់ជាmp3

     ដែលបានដាក់បង្ហាញជាសាធារណៈនៅលើគេហទំព័ររបស់AOTS។

     សូមអ្នកត្រៀមអោយមានទូរស័ព្ទទំនើបឬកុំព្យូទ័រផ្ទាល់ខ្លួនដែលអាចស្ដាប់សម្លេងបាន។

5. ការចាប់ផ្ដើមការប្រឡង

 1. ស្តាប់សំលេងនៅខាងក្រោមហើយសរសេរចម្លើយរបស់អ្នកនៅលើសន្លឹកចម្លើយ។

ដោយផ្អែកលើបរិយាកាសទំនាក់ទំនងតាមអ៊ិនធរណេតវាអាចចំណាយពេលខ្លះដើម្បីផ្ទុកវីដេអូ។

Q1.

Q2.

Q3.

 

2.  ក្រោយពេលបញ្ចប់ សូមអ្នកប្រើម៉ាស៊ីនថតដើម្បីថតរូបភាពនៃក្រដាសចម្លើយ ឬ ស្កេនជាឯកសារ

     រួចផ្ញើមកកាន់អាសយដ្ឋានខាងក្រោម។

     សូមអ្នកជ្រើសរើសទម្រង់ឯកសារជា PDF ឬ jpg។

     សូមអ្នករក្សាទំហំឯកសារអោយស្ថិតនៅ1MBចុះក្រោមតាមដែលអាចធ្វើទៅបាន។

 

គោលដៅផ្ញើឯកសារ:

 

3.  នៅថ្ងៃក្រោយបន្ទាប់ពីនោះ

     យើងនឹងផ្ញើលទ្ធផលនៃការដាក់ពិន្ទុទៅកាន់អ្នកហាត់ការនិងអ្នកទទួលបន្ទុកនៅសហគ្រាសទទួល។

◇ ករណីប្រឡងជាប់

 សូមអ្នកបន្តការសិក្សាភាសាជប៉ុន ដោយយោងទៅតាមសេចក្ដីណែនាំអំពីការសិក្សា។

 តាមរយៈការសិក្សាទុកជាមុននៅមុនពេលទៅប្រទេសជប៉ុន

    យើងអាចអនុវត្តវគ្គបណ្ដុះបណ្ដាលនៅក្រោយពេលអ្នកទៅដល់ប្រទេសជប៉ុនបានដោយរលូន។

◇ ករណីប្រឡងមិនជាប់

 សូមអ្នកសិក្សាហ៊ីរ៉ាហ្កាណា/កាតាកាណា និងទទួលការប្រឡងរហូតដល់អ្នកប្រឡងជាប់។

 យើងនឹងជូនដំណឹងអំពីURLសម្រាប់ការប្រឡងលើកទី2 ស្របពេលជាមួយនឹងការជូនដំណឹងអំពី

    លទ្ធផល។ នៅក្នុងសេចក្ដីណែនាំអំពីការសិក្សា យើងក៏ណែនាំអំពីមធ្យោបាយសិក្សាហ៊ីរ៉ាហ្កាណា/កាតាកាណាផងដែរ។

6. ចំណុចប្រុងប្រយ័ត្ននិងចំណុចហាមឃាត់

 1. ជាគោលការណ៍ សូមអនុវត្តការប្រឡងក្រោមការត្រួតពិនិត្យពីបុគ្គលក្រៅពីអ្នកទទួលការប្រឡង
  នៅក្នុងបន្ទប់ប្រជុំរបស់សហគ្រាសចាត់តាំងជាដើម។
  ករណីដែលចាំបាច់ត្រូវអនុវត្តនៅគេហដ្ឋានជាដើមរបស់អ្នកហាត់ការដោយខានពុំបាន ដាច់ខាតសូមធានាអោយមានការឆ្លើយទៅនឹងសំណួរដោយអ្នកហាត់ការតែម្នាក់ឯង។
 2. ហាមឃាត់ជាដាច់ខាតចំពោះការលួចចម្លង។
 3. សូមអ្នកកុំផ្អាកសម្លេងជាបណ្ដោះអាសន្ន ឬ ចាក់សម្លេងម្ដងហើយម្ដងទៀត។
 4. ករណីសំណួរមានលក្ខណៈពិបាកខ្លាំងពេក ហើយអ្នកមិនអាចឆ្លើយរហូតដល់ចុងក្រោយបាន
  សូមអ្នកបញ្ចប់ការប្រឡង រួចផ្ញើក្រដាសចម្លើយត្រឹមសំណួរដែលអ្នកអាចឆ្លើយបាន។

អាសយដ្ឋានទំនាក់ទំនង

ផ្នែកគម្រោងសកល  មជ្ឈមណ្ឌលអប់រំភាសាជប៉ុន (JLTC)

ទូរស័ព្ទ:+81-3-3888-8250    ទូរសារ:+81-3-3888-8264

Contact Form